Sunday, July 9, 2017

កត្តាសំខាន់មួយ ក្នងចំណោមកត្តាជាច្រើនដែលធ្វើឱ្យប្តីប្រពន្ធបែកបាក់គ្នា




មានកត្តាជាច្រើនដែលកើតឡើងធ្វើឲ្យទំនាក់ទំនងប្តីប្រពន្ធកាន់តែមិនចុះសម្រុង ក្នុងនោះមានកត្តា១សំខាន់គឺ 
"ស្វាមីតែមិនសូវយកចិត្តទុកដាក់នឹងអារម្មណ៍របស់ប្រពន្ធ"
ជឿទេថា មានស្វាមីជាច្រើនដែលមិនសូវចាប់អារម្មណ៍ពីអ្វីដែលប្រពន្ធផុសក្នុង facebook ឬបណ្តាញសង្គមផ្សេងៗ ជាការពិតណាស់ អ្វីដែលប្រពន្ធភាគច្រើនតែងផុសក្នុង facebook គឺជាការបង្ហាញអារម្មណ៍របស់នាង ជំនួសការប្រើពាក្យសំដី។ ដល់ថ្នាក់ប្តីខ្លះ ពេលឃើញប្រពន្ធឆាតទៅសួរអី ឬចែករំលែកអី មិនដែលទាំងបើកមើលផង។
ដោយគាត់តែងគិតថា គ្មានអីសំខាន់ ឬមិនសូវសំខាន់។
តែការពិតចំនុចនេះសំខាន់ បើសិនជាស្វាមីភាគច្រើនយកចិត្តទុកដាក់លើអារម្មណ៍ប្រពន្ធ គាត់អាចនឹងកែខៃ ស្ថានការណ៍ ឬការយល់ច្រលំ ឬផ្តល់ការលួងលោម ដើម្បីកុំឲ្យមានជំលោះកាន់តែជ្រៅ ។ មានប្តីខ្លះតែងមានទស្សនៈ ហ្នឹងជាការងារប្រពន្ធ ឬការងារហ្នឹងប្រពន្ធត្រូវតែធ្វើ បើធ្វើមិនបានល្អនឹងបន្ទោស ចំនុចនេះជាចំនុចដែលធ្វើឲ្យមនុស្សស្រីតូចចិត្តបំផុតចំពោះជីវិតគូរ ហៅថា មិនជួយហើយ បន្ទោសថែម។
មួយទៀតប្តីខ្លះមិត្តជាធំ ខ្លាចមិត្តខឹង ខ្លាចមិត្តមិនរាប់ ទៅផឹកៗរាល់ថ្ងៃ រាល់យប់ ឲ្យតែគេហៅ តែមិនដែលសោះពាក្យថា ខ្លាចប្រពន្ធខឹង ខ្លាចប្រពន្ធលែង មកពីប្តីជាច្រើនមិនសូវផ្តល់តម្លៃឲ្យប្រពន្ធ ទើបមើលមិនឃើញពីភាពសំខាន់របស់ប្រពន្ធ ក្នុងការរួមចំណែកកសាងសុភមង្គលគ្រួសារ។

·   0

Search This Blog

Powered by Blogger.

Blog Archive